GPX Drone150 ចេញស៊េរីថ្មីឆ្នាំ 2022 មានលក់នៅហាងហើយ តម្លៃ 2800$។
GPX Drone 150cc 4V ស៊េរីឆ្នាំ 2022 កំលាំងម៉ាសុីន 150cc ដូរប្រើសាប៉ាប់ 4 អោយម៉ាសុីនស្ទុះជាងមុន និងខ្លាំងជាងមុន ប្រើប្រពន្ធ័ប៊ិច Fi សុីសាំងតិច ធុងទឹកបញ្ចុះកំដៅ ចង្កឹះលេខអូតូ ធុងសាំងចំនុះ 7លិត្រកន្លះ កុងទ័រឌីជីថលពេញ ធំល្អ ស្រួលមើល ប្រើសោរតេលេ បញ្ជាពិចម្ងាយ និងភ្លើងមុខក្រោយ អំពូល LED យ៉ាន់ស្ព័រប្រភេទ ALLOY WHEEL កង់14អុីង ប្រើប្រាំងថាសដែលមានគុណភាពនៅខាងមុខ និងខាងក្រោយ និងពណ៌ខុសពី 021។

GPX DRONE ថ្មី (២០២២) ទើបបង្កើតថ្មី! Design my Freedom

ប្រើសាប៉ាប់ 4 អោយម៉ាសុីនស្ទុះជាងមុន និងខ្លាំងជាងមុន

ល្បឿនលឿនជាងមុន ២៨% ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នករលូនជាងពេលណាទាំងអស់។

លើសពីនេះវាក៏បានធ្វើឱ្យប្រសើរឡើងនូវអត្រាសន្សំសំចៃប្រេងឥន្ធនៈរហូតដល់ ១៦%

GPX DRONE ថ្មីត្រូវបានរចនាឡើងសម្រាប់ទីតាំងបើកបរប្រកបដោយផាសុកភាព។ ជាពិសេសតំបន់សម្រាប់ដាក់ជើង បានរចនាឡើងដើម្បីអាចលៃតម្រូវមុំនៅក្នុងទីតាំងនៃជើង បង្កើនផាសុកភាពនៃទីតាំងអង្គុយកាន់តែច្រើន។

ភ្លើងមុខក្រោយ អំពូល LED ភ្លឺច្បាស់ល្អ មិនប៉ូះភ្នែកអ្នកដំណើរផ្សេង ជាពិសេសភ្លើងដឺមីសញ្ញាខ្វែងបី កាន់តែអេម

FULL DIGITAL LCD METER នៅក្នុងការរចនាបែបស្ព័រជាមួយអេក្រង់ច្បាស់ពណ៌ស្រស់ស្អាតនៅក្នុងទីតាំងដែលអាចមើលឃើញយ៉ាងច្បាស់នៅពេលកំពុងបើកបរ។ អ្នកក៏អាចកែសំរួលការកំណត់ម៉ោងរឺកំណត់ការធ្វើដំណើរបាន។ លើសពីនេះមានមុខងារដែលបំពេញតម្រូវការការងារថ្ងៃនេះជាមួយ USB CHARGING SOCKET ចំនួន ២ អំពែអាចសាកថ្មទូរស័ព្ទបានភ្លាមៗ។

កែបធំល្អធ្វើអោយអ្នកជិះ និងអ្នកនៅពីក្រោយ អង្គុយមានផាសុខ និងឃ្លុបក្រោមកែបធំទំលាយអាចផ្ទុកអីវ៉ាន់បានច្រើន និងអាចមួកការពារចូលយ៉ាងស្រួល

របាំងមុខ និងសុីមាំងរចនាបែបស្ពត

ប្រើប្រាំងថាសដែលមានគុណភាពខ្ពស់ ប្រាំងមុខក្រោយ ត្រូវបានចែកកំលាំងជាមួយគ្នាដើម្បីអោយសុីកាន់តែល្អ និងកាន់តែមានសុវត្ថិភាព CBS (combined braking system)

ប្រើសោរតេលេ អាចបញ្ជាបីទ បើកម៉ូតូពីចង្ងាយ និងមានភ្លើងលោត អាចប្រាប់បង្ហាញថាម៉ូតូយើងនៅទីណា និងមួយវិញទៀត មានសោរចាក់ធ្មតាសាគូរក្នុងតេលេមួយទៀត ដែរអាចប្រើបានពេលតេលេអស់ថ្ម

មកជាមួយ 4ពណ៌ស្អាតៗ ដែលប្រើសោរតេលេ សំរាប់ជ្រើសរើស។ សំរាប់សោចាក់ធម្មតា ខាងក្រុមហ៊ុន មិនបាននាំចូលមកលក់ទេ ដោយតម្លៃមិនសូវខុសគ្នា តែអាចកម្មង់ពីហាង KMX បាន

ប្រូមូសិនដ៏ច្រើនសំរាប់ការទិញ GPX Drone4V 2022
បើបងប្អូនចង់ទិញ អាចកក់ទុកមុនតែ 200$ ទទួលបានកាបូបកណ្តាលប្រេនសុីនដ៏ល្អមួយ ពីលើប្រូមូសិនដែមាន។ សំរាប់អ្នកនៅតាមខេត្តអាចកក់ពីចម្ងាយតាមលេខទូរសព្ទ័ Wing:087 4000 83 រីតាមធនាគារ ABA សំរាប់ការទិញចម្ងាយពីផ្ញើរទៅ25ខេត្ត-ក្រុង-ស្រុក មិនគិតលុយ